10 Quotes by Kim Channa
- Author Kim Channa
-
Quote
ឣំពើរបស់យើងទៅលើឣ្នកដទៃ មិនសំខាន់ថាឈ្នះឬចាញ់នោះទេ តែសំខាន់នៅលើផ្លែផ្កាដែលទទួលបាន។
- Tags
- Share
- Author Kim Channa
-
Quote
អត្តចរិតកែបានឬមិនបាន? អ្នកខ្លះថាដូចជាពិបាកសម្បើមណាស់។ តាមពិតការកែប្រអត្តចរិតមិនល្អមកជាអត្តចរិតល្អវាអាស្រ័យតែលើកត្តាពីរយ៉ាងប៉ុណ្ណោះគឺ ១) ភ្ញាក់រឭក ២) ការសម្រេចចិត្ត។ ហេតុនេះដើម្បីផ្លាស់ប្តូរអត្តចរិត អ្នកត្រូវតែផ្លាស់ប្តូរការសម្រេចចិត្តរបស់ខ្លួនជាមុន។ អ្វីដែលអ្នកគិត អ្វីដែលអ្នកជ្រើសរើស និងអ្វីដែលអ្នកប្រព្រឹត្តវានឹងផ្តល់ផលមកឲ្យអ្នកបន្តិចម្តងៗនាថ្ងៃមុខ។ ផលល្អក្នុងថ្ងៃនេះវាជលទ្ធផលពីការសម្រេចចិត្តម្សិលមិញ ផលល្អនៅថ្ងៃមុខ វាជាលទ្ធផលនៃការសម្រេចចិត្តពេលបច្ចុប្បន្ន៕
- Tags
- Share
- Author Kim Channa
-
Quote
អត្តចរិតល្អសំដៅលើកាយ វាចា ចិត្ត ដែលប្រកាន់យកភាពត្រឹមត្រូវជាគោល ឬនិយាយជាឧទាហរណ៍ងាយៗដូចជា រឿងដែលខ្លួនឯងមិនទទួលតែរុញឲ្យអ្នកដទៃទទួលជាដើម។ អត្តចរិតល្អអាចសំដៅដល់ការគោរពក្រមសីលធម៌ផង(ក្នុងករណីបរិយាកាសធម្មតា) តែក៏ត្រូវឲ្យសមស្របតាមសភាវធម្មជាតិផងដែរ(ក្នុងករណីចាំបាច់) ឧទាហរណ៍ពេលឃ្លានខ្លាំងជិតដាច់ខ្យល់ យើងទៅលួចរបស់គេសុីដើម្បីបន្តជីវិត ក្នុងករណីនេះយើងក៏មិនអាចវាយតម្លៃបានដែរ។
- Tags
- Share
- Author Kim Channa
-
Quote
អំពីចក្ខុវិស័យ (vision) ៖ មនុស្សជាច្រើនសម្លឹងមើលទៅក្នុងបឹងមួយឃើញខុសៗគ្នា ៈ(ក) មើលឃើញទឹកថ្លាឆ្វង់(ខ) មើលឃើញត្រីហែលក្នុងទឹក(គ) មើលដឹងថាមានត្រីពីរតោននៅក្នុងបឹង(ឃ) មើលឃើញកំណប់ទ្រព្យដ៏ច្រើនដែល បានមកពីយកទឹកបឹងទៅប្រើប្រាស់...អ្វីទាំងនេះគឺចក្ខុវិស័យរបស់ពួកគេម្នាក់ៗជតាជីវិតរបស់យើងនឹងមិនឣាចទៅឆ្ងាយហួសពីឣ្វីដែលម្ចាស់ខ្លួនមើលឃើញនោះទេ!ចក្ខុវិស័យគ្មានដែនកំណត់ គ្មានទីបញ្ចប់ កុំឲ្យតែយើងបញ្ចប់ដោយខ្លួនឯង។
- Tags
- Share
- Author Kim Channa
-
Quote
សម្បកក្រៅនិងសាច់ក្នុង៖ គួរឲ្យកោតសរសើរមនុស្ស។ អ្នកដែលមានសៀវភៅគរជុំវិញខ្លួនពុំមែនមានន័យថាគេបានអានវានោះទេ ឯអ្នកមានហ្គីតានៅក្នុងផ្ទះក៏ពុំមែនមានន័យថាគេចេះលេងហ្គីតាដែរ៕ មនុស្សចង់ធ្វើជាអ្វីក៏អាចធ្វើបានទាំងអស់ ឬបើនិយាយឲ្យស្រួលស្តាប់ មនុស្សចង់សម្តែងតួជាបុគ្គលប្រភេទណាក៏បាន ឲ្យតែគេចង់៕ ពិតហើយមនុស្សអាចសម្តែងសម្បកក្រៅបាន តែទោះបីជាយ៉ាងណាក៏នៅតែមិនអាចលាក់សាច់ក្នុងបានឡើយ គឺនៅពេលគេដែលគេចាប់ផ្តើមលេងហ្គីតានោះឯង៕
- Tags
- Share
- Author Kim Channa
-
Quote
ពេលខ្លះយើងអាចភ្លចរឿងម្យ៉ាងដែលងាយបំផុតហើយសំខាន់បំផុត...ក្នុងមួយថ្ងៃៗ មានកិច្ចការមួយចំនួនដែលយើងចំណាយពេលទៅលើវាដោយពុំមានផលប្រយោជន៍អ្វីទាល់តែសោះ... ហេតុនេះចំពោះរឿងខ្លះសូមសួរខ្លួនឯងថា ចុះបើមិនធ្វើវាទេតើនឹងមានអ្វីកើតឡើង? បើចម្លើយឆ្លើយថា គ្មានអ្វីកើតឡើងទេ នោះវាក៏បង្ហាញឲ្យយើងឃើញច្បាស់ណាស់ទៅហើយថាគឹជាការឥតប្រយោជន៍។ ហេតុនេះការសម្រេចចិត្តដ៏ល្អបំផុតគឹ ហ៊ានមិនធ្វើនូវអ្វីដែលមិននាំឲ្យកើតប្រយោជន៍។
- Tags
- Share
- Author Kim Channa
-
Quote
ដែកនិងស្នោ ៖ មានមនុស្សច្រើនណាស់ដែលតែងតាំងខ្លួនជាដែក (ជាមនុស្សពិសេសអស្ចារ្យលើសអ្នកដទៃ) ទន្ទឹមនឹងការពិត មនុស្សគ្រាន់តែជាសត្វដ៏តូចបំផុតក្នុងចក្រវាល។ សម្រាប់ខ្ញុំ ខ្ញុំសូមកោតសរសើរបុគ្គលដែលចេះតាំងខ្លួនជាស្នោ ព្រោះទោះជាមានទឹកជំនន់ឡើងដល់កម្រិតណាក៏ស្នោតែងអណ្តែតលើទឹកជានិច្ច ផ្ទុយពីដែក ឲ្យតែពេលណាមានភ្លៀងផ្គរ ទឹកឡើងតែបន្តិចគេក៏សំងំនៅនឹងបាតទឹក ងើបលែងរួចទៅហើយ។
- Tags
- Share
- Author Kim Channa
-
Quote
ការទទួលខុសត្រូវ ៖ មានសុភាសិតបុរាណមួយពោលថា "មនុស្សខ្វះអ្វីខ្វះចុះ កុំឲ្យតែខ្វះការទទួលខុសត្រូវ" ។ ដោយភាគច្រើនបុគ្គលគេចវេះពីការទទួលខុសត្រូវ ច្រើនតែជាបុគ្គលអសមត្ថភាព អវិជ្ជា ឬបុគ្គលមុខក្រាសដែលគ្មានការខ្មាសអៀន។ ខ្ញុំពេញចិត្តនឹងពំនោលរបស់ អាប្រាហាម លិងខូលន៍ ដែលបានពោលថា "ការគេចវេះ មិនទទួលខុសត្រូវក្នុងថ្ងៃនេះមិនអាចជួយឲ្យអ្នកគេចផុតពីការទទួលខុសត្រូវនៅថ្ងៃស្អែកបានទេ" រាប់ថាជាគតិដ៏ត្រឹមត្រូវបំផុត។
- Tags
- Share
- Author Kim Channa
-
Quote
ការអប់រំកែប្រែមនុស្សអាក្រក់ឲ្យទៅជាល្អពុំមែនមានន័យថាទៅកម្ចាត់ចំណុចអាក្រក់របស់គេទេ តែត្រូវព្យាយាមបញ្ចូលសេចក្តីល្អទៅលើចិត្ត គំនិត ស្មារតីរបស់គេឲ្យបានច្រើន ប្រៀបដូចបញ្ចូលទឹកថ្លាទៅក្នុងពាងដែលពេញដោយទឹកល្អក់ បើទឹកថ្លាចូលកាន់តែច្រើន បរិមាណទឹកល្អក់ក៏កាន់តែតិចទៅៗតាមនោះដែរ។ ផ្ទុយទៅវិញ ធម៌ក្តៅគេប្រើសម្រាប់ទប់ស្កាត់ក្នុងករណីចាំបាច់ម្តងម្កាលប៉ុណ្ណោះ តែពុំមែនជាវិធីសម្រាប់ប្រើជាអចិន្រ្តៃយ៍ឡើយ។ គួរឲ្យសោកស្តាយដែលមនុស្សតែងប្រើវិធីលឿនរហ័ស តែខុសឆ្គង។
- Tags
- Share