16 Quotes by Mang Chet

Mang Chet Quotes By Tag


  • Author Mang Chet
  • Quote

    ភាពខុសគ្នារវាងប្រទេសរីកចម្រើន និងប្រទេសក្រីក្ររបស់យើង គឺដោយសារប្រជាពលរដ្ឋរបស់គេនិយាយស្ដាប់គ្នាបាន ចំណែកប្រជាពលរដ្ឋរបស់យើងនិយាយស្ដាប់គ្នាមិនបាននោះឯង។

  • Tags
  • Share

  • Author Mang Chet
  • Quote

    សារជាតិរបស់មនុស្សគឺលំបាកកែបំផុត។ សម្រាប់គួរអនាគត, បើអ្នករកឃើញថាសារជាតិរបស់គេ មិនត្រូវជាមួយអ្នក, ចូលអ្នកចាកចេញពីគេចុះ ទោះបីជាពេលនេះអ្នកស្រឡាញ់គេ ខ្លាំងប៉ុណ្ណាក៏ដោយ។ ព្រោះបើអ្នកនៅជាមួយគេ អ្នកនឹងរងទុក្ខ វេទនាជាអនេក។ ប្រៀបដូចជាទឹកនិងប្រេង ទោះបីជាអ្នកបន្ទន់ឥរិយាបទយ៉ាងណាក៏ដោយ ក៏មិនអាចនៅជាមួយគ្នា។ ទីោះបីជាអ្នកខំយកទឹកទៅលាយជាមួយសារជាតិផ្សេងៗ ដើម្បីបន្ស៊ីជាមួយប្រេង ក៏ធាតុទាំងពីរនេះមិនអាចចូលគ្នាបានដែរ។

  • Tags
  • Share

  • Author Mang Chet
  • Quote

    សំណាងកើតមានចំពោះតែមនុស្សណាដែលមានគំនិតតែប៉ុណ្ណោះ។

  • Tags
  • Share

  • Author Mang Chet
  • Quote

    អ្នកដែលសន្យាងាយក៏ងាយនឹងភ្លេចសន្យាឬធ្វើមិនបានតាមពាក្សសន្យា ។អ្នកដែលមិនងាយនឹងសន្យាក៏មិនងាយនឹងភ្លេចពាក្យសន្យា។

  • Tags
  • Share

  • Author Mang Chet
  • Quote

    បើអ្នករវល់តែគិតពីសម្ដីមនុស្ស�ឥតបានការ,អ្នកនឹងមិនអាចទៅដល់គោលដៅរបស់អ្នកឡើយ។

  • Tags
  • Share


  • Author Mang Chet
  • Quote

    គ្មានទាហានណាម្នាក់អាចបញ្ឈប់ការងារជាឧត្តមគិរបស់មនុស្សម្នាក់បានឡើយ រួមទាំងសេចក្ដីស្លាប់ផងដែរ។

  • Tags
  • Share

  • Author Mang Chet
  • Quote

    ខ្ញុំមិនមែនជាមនុស្សឈ្លើយនោះទេ ខ្ញុំគ្រាន់តែចង់និយាយអ្វីដែលមាននៅក្នុងចិត្តរបស់ខ្ញុំតែប៉ុណ្ណោះ ឬមួយអ្នកចង់បានពាក្យកុហក បើអញ្ចឹងមែន សូមទោសអ្នករកមនុស្សខុសហើយ។

  • Tags
  • Share