16 Quotes by Mang Chet

  • Author Mang Chet
  • Quote

    ម្នាក់ៗនាំគ្នាត្របាញ់ក្បាលទៅធ្វើការនៅប្រទេសកូរ៉េ ព្រោះប្រទេសនោះ សម្បូរធនធាន មានការងារ មានប្រាក់ខែច្រើន។ ចុះហេតុអ្វីយើងមិននាំគ្នា ធ្វើឲ្យប្រទេសរបស់យើងក្លាយទៅជាប្រទេសសម្បូរហូរហៀរដូចគេទៅ។ ទោះបីជាយើងទៅធ្វើការនៅប្រទេសគេបានប្រាក់ខែច្រើនយ៉ាងណាក៏មិនថ្លៃថ្នូរដូចប្រទេសរបស់យើងដដែរ។

  • Tags
  • Share

  • Author Mang Chet
  • Quote

    បើអ្នកមានគំនិតតែគ្មានកន្លែងបញ្ចេញគំនិតនោះ ដូច្នេះអ្នកគួរតែសរសេរវាចុះ។

  • Tags
  • Share

  • Author Mang Chet
  • Quote

    មនុស្សទាំងអស់តែងតែចង់បានសេរីភាព ប៉ុន្ដែពួកគេមិនចង់ពាក់ព័ន្ធនឹងនយោបាយ ដូច្នេះទុកឲ្យពួកជនពាលជាអ្នកផ្ដល់សេរីភាពឲ្យពួកគេចុះ។

  • Tags
  • Share

  • Author Mang Chet
  • Quote

    នៅពេលដែលអ្នកស្លាប់ទៅ មិនមែនគេឲ្យតម្លៃអ្នកថាជាមនុស្សមានតម្លៃ ព្រោះអ្នកមានលុយច្រើន ឬមានសញ្ញាប័ត្រធំនោះទេ តែព្រោះតែជាសមិទ្ធិផល្អសម្រាប់មនុស្សជាជាតិ។

  • Share

  • Author Mang Chet
  • Quote

    សុខឬទុក្ខបណ្ដាលមកពីចិត្តរបស់យើង។ បើចិត្តរបស់យើងជាប់ជំពាក់នឹងរឿង អ្វីមួយ នោះយើងនឹងកើតទុក្ខដោយសាររបស់នោះ។ បើយើងជាប់ជំពាក់នឹង ការមានបាន នោះយើងនឹងកើតទុក្ខដោយសារតែ ចង់មានបាននោះឯង។

  • Share

  • Author Mang Chet
  • Quote

    ការអនុវត្តដោយគ្មានទ្រឹស្ដីប្រៀបដូចមនុស្សពិការភ្នែក មានទ្រឹស្ដីតែគ្មានការអនុវត្តប្រៀបដូចមនុស្សពិការអវៈយវៈអញ្ចឹងឯង។

  • Tags
  • Share

  • Author Mang Chet
  • Quote

    ពូកែនិយាយពីបញ្ហា មិនមែនមានន័យថាពូកែដោះស្រាយបញ្ហានោះទេ ហើយអ្នកដឹកនាំគឺជាអ្នកដោះស្រាយបញ្ហា មិនមែនជាអ្នកនិយាយពីបញ្ហានោះទេ។

  • Tags
  • Share