17 Quotes by Thai Kimleang
Thai Kimleang Quotes By Tag
- Author Thai Kimleang
-
Quote
មានជីវិតមកនេះ ម្ដេចអ្នកប្រឹង ធ្វើដូចមែនទែនម្ល៉េះ ។ ជីវិតរស់នៅតាមដំណើររបស់ធម្មជាតិ គឺជារឿងមួយដ៏មានន័យហើយ ។ ជីវិតគ្មានន័យអ្វីលើសពីនេះទេ!! ការរស់នៅស្គាល់បុព្វហេតុរបស់ជីវិត នុះគ្មានអ្វីត្រូវប្រតិកម្មសោះ ។ ជីវិតមានលុយ ឡានទំនើបយ៉ាងណាក៏ដោយ បើមិនស្គាល់បុព្វហេតុនៃការរស់នៅនេះទេ ជីវិតគ្មានន័យ ជីវិតគ្មានន័យ ។ រស់តាមដំណើរនៃធម្មជាតិគឺសប្បាយ មានក្ដីសុខច្រើន
- Tags
- Share
- Author Thai Kimleang
-
Quote
ជីវិតពិតណាស់មានបញ្ហាស្មុគស្មាញ ។ ជួនកាលព្រាត់ប្រាស់មនុស្សជាទីស្រលាញ់ ពេលខ្លះក៏កេីតការខ្វាយខ្វល់ព្រោះលួចលាក់ស្រលាញ់អ្នកដទៃ ។ ជាពិសេសបញ្ហាប្រឈមសម្រាប់ជីវិតយុវជនគឺសេចក្ដីស្នេហា ។ បេីគិតឱ្យធ្លុះធ្លាយទៅ វាពិតជាបំផ្លាញសន្តិភាពរបស់យេីងច្រេីនពេកហេីយ ។ យុវជនអាចប្រព្រឹត្ត ឬសម្រេចធ្វេីរឿងណាមួយ ដោយផ្អែកលេីការយល់របស់ខ្លួន ។ ហេតុនេះហេីយដេីម្បីដោះស្រាយនូវកង្វល់ ឬវិបត្តិទាំងឡាយ លុះត្រាតែគេយល់ច្បាស់អំពីប្រភពនៃបញ្ហាជាមុន ប៉ុន្តែដំបូងបំផុតដេីម្បីសម្គាល់បាននូវប្រភពនៃបញ្ហា គេត្រូវមានមូលដ្ឋានពិចារណាជាមុនសិន ។
- Tags
- Share
- Author Thai Kimleang
-
Quote
បញ្ហាដែលកើតមាននៅក្នុងព្រះពុទ្ធសាសនា គឺ សាសនា ព្រោះថាព្រះពុទ្ធបង្រៀនតែធម៌បដិបត្តិ មិនបង្រៀនពិធីបូជា ពិធីសាសនាអ្វីទេ គឺ បង្រៀនតែ ធម៌ប្រតិបត្តិជីវិតតែប៉ុណ្ណៅះ ។ ព្រះពុទ្ធ មិនមែនជាសាសនា មិនមែនជានិកាយណាមួយទេ។ គោលដៅទីបំផុតរបស់ព្រះអង្គគឺ ទៅវិបស្សនាសំអាតចិត្ត មិនមែន ត្រឹមតែរក្សាសិក្ខាបទហៅថាសព្ថគ្រប់នោះទេ វាគ្រាន់តែជាគ្រឹះតែប៉ុណ្ណោះ ។ព្រះពុទ្ធសាសនា - សាសនា = ព្រះពុទ្ធ ។
- Tags
- Share
- Author Thai Kimleang
-
Quote
ក្នុងលោកនេះបើមានព្រះពុទ្ធ ឬ ព្រះជាម្ចាស់ណាមួយអង្គគង់នៅចាំស្ដាប់កង្វល់ និង សំណូមពររបស់មនុស្សមែន ខ្ញុំថា ព្រះអង្គនឹងថ្ងូរថា ម្ដេចក៏បន់ស្រន់ច្រើនម្ល៉េះកូនៗ ឪពុក មិនដឹងជួយអ្នកណាមុនទេ ។ ព្រះអង្គនឹងបន្តទៀតថា បើកូនឯងគោរពស្នេហាចំពោះឪពុក កូនទាំងឡាយទុកឲ្យឪពុកទំនេរខ្លះផងបានទេកូន ។មនុស្សនឹងតបទៅវិញថា បើព្រះអង្គជួយខ្ញូំបានខ្ញុំថ្វាយដង្វាយដ៏ធំដុំជាទីគាប់ ។ព្រះអង្គនឹងត្រាស់ថា ឪពុកមិនលេងជំនួញជាមួយកូនទាំងអស់គ្នាទេ ព្រោះឪពុកហត់នឿយណាស់កូន ។
- Tags
- Share
- Author Thai Kimleang
-
Quote
សំលាញ់! ខ្ញុំមានឆន្ទៈជួយអ្នក ប៉ុន្តែអ្នកគ្មានឆន្ទៈក្នុងការទទួលទាល់តែសោះ ។ខ្ញុំលឺសម្លេងអ្នកដង្ហើយហៅស្រែករកជំនួយ អ្នកស្រែកហើយស្រែកទៀត សម្លេងនុះ ធ្វើឲ្យខ្ញុំរន្ធត់ចិត្តយ៉ាងខ្លាំង ចិត្តរបស់ខ្ញុំក្ដុកក្ដួល ។ ខ្ញុំស្ទុះកាត់បន្លាមុតជើង ខ្ញុំវារ ខ្ញុំលូនទៅដើម្បីធ្វើរឿងប្រកបដោយឧត្តមគតិ ពេលខ្ញុំឃើញអ្នកកំពុងតែត្រូវគេរុញទៅមាត់ជ្រោះ ខ្ញុំក៏ស្ទុះទៅឱបទាញអ្នកមកវិញ ប៉ុន្តែអ្នកបែរជាស្ដីបន្ទោសថា ខ្ញុំជាមនុស្សល្ងង់ទៅវិញ ។
- Tags
- Share
- Author Thai Kimleang
-
Quote
នយោបាយមិនមែនជាមុខរបរសម្រាប់រកស៊ីទេវាជាកិច្ចការរបស់មនុស្សដែលចង់ជួយស្រោចស្រង់ជាតិ ។ បើមេដឹកនាំណាដែលចាត់ទុកថានយោបាយជារបរកស៊ីរបស់ខ្លួន គេនឹងដើរបញ្ចើចបញ្ចើរប្រជាជន ជាមួយនឹងអំណោយ(នុយ) ហើយប្រើពាក្យថា"អរគុណ" ទៅប្រជាពលរដ្ឋ ផ្ទុយមកវិញ ជនសប្បុរស មិនដែលអង្វរសុំជនរងគ្រោះដើម្បីបាន ឱកាសជួយសង្គ្រោះគេនោះទេ។ មានតែជនរងគ្រោះទេ ដែលអង្វរក ជនសប្បុរសឲ្យមកជួយស្រោចស្រង់ខ្លួន ពេលនោះប្រជាពលរដ្ឋដែលរងគ្រោះ នឹងប្រើពាក្យ "អរគុណ" ចំពោះជនសប្បុរស ។
- Tags
- Share
- Author Thai Kimleang
-
Quote
ភាពល្ងង់ខ្លៅរបស់ជនជាតិមួយជាភាពខ្សោយកំពូលបំផុតក្នុងចំណោមភាពខ្សោយទាំងឡាយនៃជាតិសាសន៍នុះ ហើយក៏ជាមូលហេតុធ្វើឲ្យជាតិសាសន៍ដទៃមើលងាយ និង ចំអកឡកឡឺយ ។
- Tags
- Share
- Author Thai Kimleang
-
Quote
បើអ្នកមោទនភាពជាតិ លុះត្រាតែជាតិវាខ្លាំង ។ ប៉ុន្តែបើមោទនភាពជាតិ ដោយការពិតគឺជាតិខ្សោយនុះ នុះវាបង្ហាញថា យើងចូលរួមគ្នាធ្វើឲ្យកប់ពពក ហើយរត់មកជ្រកនឹងអាចម៍ជន្លេនហើយ ។
- Tags
- Share
- Author Thai Kimleang
-
Quote
អ្នកប្រាជ្ញទាំងឡាយពុំមែនជាមនុស្សដែលធ្វេីតម្រូវចិត្តរបស់អ្នកដទៃទេ ប៉ុន្តែជាមនុស្សដែលធ្វេីនូវអ្វីដែលខ្លួនយល់ថាត្រឹមត្រូវស្របតាមឧត្តមគតិ បេីសិនទោះជាទង្វេីនោះត្រូវប្រទូស្ដនឹងជនពាលដ៏ច្រេីនយ៉ាងណានោះក៏ដោយ ៕
- Tags
- Share