17 Quotes by Thai Kimleang

  • Author Thai Kimleang
  • Quote

    ពត៌មានខាងក្រៅខ្លះគឺសុក្រឹតត្រឹមត្រូវណាស់ ប៉ុន្តែក៏ពីព្រោះតែអគតិក្នុងខ្លួនរបស់អ្នកធ្វេីឱ្យអ្នកទុទិដ្ឋិចំពោះវា ។ ដែលហៅថាអគតិ គឺជាកិលេសនាំឱ្យកេីតសេចក្ដីលម្អៀង ដែលប្រកបផ្សំដោយ លម្អៀងដោយស្អប់, លម្អៀងដោយស្រលាញ់, លម្អៀងព្រោះភ័យ, និង លម្អៀងព្រោះរបាំងកិលេស (កង្វះពត៌មានខាងក្រៅខ្លួន និង ក្នុងខ្លួន) ៕

  • Tags
  • Share

  • Author Thai Kimleang
  • Quote

    បើកង្វល់របស់អ្នកដែលបានរ៉ាយរ៉ាប់ប្រាប់មកនោះ ជាកង្វល់ប្រឌិត ជាកង្វល់កើតពីល្បែងប្រាជ្ញាឈ្លាសវៃ មិនកើតពីចិត្តពិតប្រាកដ ខ្ញុំសំណូមពរថាពេលក្រោយលើកកង្វល់ទាំងនុះទៅនិយាយក្នុងបង្គន់លាមកសិន ចាំយកមកពិពណ៌នាប្រាប់ខ្ញុំតាមក្រោយ នឹងអាលខ្ញុំថែមមួយស្បែកជើងជាដំណោះស្រាយសម្រាប់អ្នក ។

  • Tags
  • Share

  • Author Thai Kimleang
  • Quote

    អាយុគ្រាន់តែជាតួលេខ ។ ការគោរពមិនមែនសម្លឹងបាញ់ឆ្ពោះទៅមនុស្សអាយុចាស់ជាងខ្លួននុះទេ ។ ការគោរពគួរឲ្យដល់មនុស្សដែលមានគុណធម៌ ។ ប៉ុន្តែដើម្បីបង្ហាញលក្ខណៈមិនអសុជីវធម៌ គួរណាស់កុំប្រើសកម្មភាពមិនសមរម្យចំពោះមនុស្សចាស់ជាងខ្លួន ។

  • Tags
  • Share

  • Author Thai Kimleang
  • Quote

    បើរាល់អ្វីៗដែលអ្នកនិយាយ វាមិនមែនជាអ្វីៗដែលកើតមកពីចិត្តពិតប្រាកដរបស់អ្នកទេ សូមអ្នកកុំនិយាយទៀតឲ្យសោះ ព្រោះវានឹងបង្ហាញភាពថោកទាបរបស់អ្នកឲ្យគេដឹង ដោយហេតុថា ការនិយាយរបស់អ្នក វាខុសពីការអនុវត្តន៍របស់អ្នកនុះហើយ ។

  • Tags
  • Share

  • Author Thai Kimleang
  • Quote

    ខ្ញុំមិនមែនជាមនុស្សវាយឬកក្នុងការរាប់អានមនុស្សនោះទេ ប៉ុន្តែវាលំបាកក្នុងការហាមាត់និយាយពាក្យមិនបានការជាមួយពួកគ្មានបានការប៉ុន្តែបើទោះជាខ្ញុំដាច់ចិត្តរាប់អានមនុស្សធុននោះ វាមិនយូរមិនឆាប់នោះទេ ខ្ញុំនិងគេនឹងក្លាយជាសត្រូវនឹងគ្នា ដូច្នេះការមិនរាប់អានឲ្យស្គាល់គ្នាជាជម្រើសរបស់ខ្ញុំចំពោះមនុស្សធុននោះ គឺវាប្រសើរជាងការស្គាល់គ្នាហើយក្លាយជាសត្រូវនឹងគ្នា ។

  • Tags
  • Share

  • Author Thai Kimleang
  • Quote

    ចូរចងចាំថា ភាពល្អល្អិតល្អង ភាពប្រណិត កើតឡើងមកពីចំណុចតូចៗ ។ មនុស្សខ្វល់តែរឿងធំៗ មិនឆ្កឹះ មិនខាត់ចំណុចតូចៗឲ្យល្អ ដល់ទីបំផុតលទ្ធផលមិនជាទីគាប់ចិត្ត ។

  • Tags
  • Share

  • Author Thai Kimleang
  • Quote

    ទំនុកចិត្តវាកើតមកពីការយល់ច្បាស់អំពីដំណើរនៃរឿងអ្វីមួយ វាកើតបានលុះត្រាតែអ្នកពិចារណាយល់ថាវាច្បាស់ជាអឹញ្ចឹង វាត្រូវតែអឹញ្ចឹង ដោយខ្លួនអ្នកផ្ទាល់ ។ ដូច្នេះទំនុកចិត្តជាគ្រឹះមហាសែនមាំមិនរង្គើ មិនរលំ ។ ទំនុកចិត្តមានហេតុផលជាគ្រឿងបម្រុងប្រយ័ត្ន ។ជំនឿទើបធ្វើឲ្យមនុស្សគ្មានការបម្រុងប្រយ័ត្ន ព្រោះព្រមទទួលតាមដោយច្រានចោលនូវហេតុផល ដូច្នេះជំនឿជារឿងនាំមនុស្សឲ្យទៅកន្លែងងាប់ឈរ ។

  • Tags
  • Share

  • Author Thai Kimleang
  • Quote

    ជូនចំពោះអ្នកដែលពូកែខាងជឿទាំងឡាយ អានហើយពិចារណាផងចុះ!!ច្បាប់សាកលនៃធម្មជាតិ ជាព្រះធម៌!!! អានរួចហើយ អញ្ចើញបួងសួងទៀតចុះ រៀបពិធីសាសនា ពិធីបូជាទៀតចុះ បើវាត្រឹមត្រូវ, ប៉ុន្តែច្បាប់សាកលនៃធម្មជាតិ មិនស្គាល់ថា បច្ច័យដែលអ្នកចូលរួមក៏សាងវត្ត មានប៉ុន្មាននោះទេ វាមិនស្គាល់បច្ច័យជាលុយដុល្លាររបស់អ្នកទេ ប៉ុន្តែមានតែចេតនាទេជាតួ នៃបុណ្យ និង បាប ។ ចេតនាល្អ ទទួលបានផ្លែផ្កាជាកុសល, ចេតនាអាក្រក់ទទួលបានផ្លែផ្កា ជាអកុសល វានឹងរករឿងអ្នក ពេលនេះ ឥលូវនេះ និង ក្នុងអនាគត បើអ្នកមានចេតនាអាក្រក់។

  • Share