6 Quotes by Thai Kimleang about wisdom
- Author Thai Kimleang
-
Quote
មានជីវិតមកនេះ ម្ដេចអ្នកប្រឹង ធ្វើដូចមែនទែនម្ល៉េះ ។ ជីវិតរស់នៅតាមដំណើររបស់ធម្មជាតិ គឺជារឿងមួយដ៏មានន័យហើយ ។ ជីវិតគ្មានន័យអ្វីលើសពីនេះទេ!! ការរស់នៅស្គាល់បុព្វហេតុរបស់ជីវិត នុះគ្មានអ្វីត្រូវប្រតិកម្មសោះ ។ ជីវិតមានលុយ ឡានទំនើបយ៉ាងណាក៏ដោយ បើមិនស្គាល់បុព្វហេតុនៃការរស់នៅនេះទេ ជីវិតគ្មានន័យ ជីវិតគ្មានន័យ ។ រស់តាមដំណើរនៃធម្មជាតិគឺសប្បាយ មានក្ដីសុខច្រើន
- Tags
- Share
- Author Thai Kimleang
-
Quote
ក្នុងលោកនេះបើមានព្រះពុទ្ធ ឬ ព្រះជាម្ចាស់ណាមួយអង្គគង់នៅចាំស្ដាប់កង្វល់ និង សំណូមពររបស់មនុស្សមែន ខ្ញុំថា ព្រះអង្គនឹងថ្ងូរថា ម្ដេចក៏បន់ស្រន់ច្រើនម្ល៉េះកូនៗ ឪពុក មិនដឹងជួយអ្នកណាមុនទេ ។ ព្រះអង្គនឹងបន្តទៀតថា បើកូនឯងគោរពស្នេហាចំពោះឪពុក កូនទាំងឡាយទុកឲ្យឪពុកទំនេរខ្លះផងបានទេកូន ។មនុស្សនឹងតបទៅវិញថា បើព្រះអង្គជួយខ្ញូំបានខ្ញុំថ្វាយដង្វាយដ៏ធំដុំជាទីគាប់ ។ព្រះអង្គនឹងត្រាស់ថា ឪពុកមិនលេងជំនួញជាមួយកូនទាំងអស់គ្នាទេ ព្រោះឪពុកហត់នឿយណាស់កូន ។
- Tags
- Share
- Author Thai Kimleang
-
Quote
ភាពល្ងង់ខ្លៅរបស់ជនជាតិមួយជាភាពខ្សោយកំពូលបំផុតក្នុងចំណោមភាពខ្សោយទាំងឡាយនៃជាតិសាសន៍នុះ ហើយក៏ជាមូលហេតុធ្វើឲ្យជាតិសាសន៍ដទៃមើលងាយ និង ចំអកឡកឡឺយ ។
- Tags
- Share
- Author Thai Kimleang
-
Quote
បើអ្នកមោទនភាពជាតិ លុះត្រាតែជាតិវាខ្លាំង ។ ប៉ុន្តែបើមោទនភាពជាតិ ដោយការពិតគឺជាតិខ្សោយនុះ នុះវាបង្ហាញថា យើងចូលរួមគ្នាធ្វើឲ្យកប់ពពក ហើយរត់មកជ្រកនឹងអាចម៍ជន្លេនហើយ ។
- Tags
- Share
- Author Thai Kimleang
-
Quote
អាយុគ្រាន់តែជាតួលេខ ។ ការគោរពមិនមែនសម្លឹងបាញ់ឆ្ពោះទៅមនុស្សអាយុចាស់ជាងខ្លួននុះទេ ។ ការគោរពគួរឲ្យដល់មនុស្សដែលមានគុណធម៌ ។ ប៉ុន្តែដើម្បីបង្ហាញលក្ខណៈមិនអសុជីវធម៌ គួរណាស់កុំប្រើសកម្មភាពមិនសមរម្យចំពោះមនុស្សចាស់ជាងខ្លួន ។
- Tags
- Share
- Author Thai Kimleang
-
Quote
ទំនុកចិត្តវាកើតមកពីការយល់ច្បាស់អំពីដំណើរនៃរឿងអ្វីមួយ វាកើតបានលុះត្រាតែអ្នកពិចារណាយល់ថាវាច្បាស់ជាអឹញ្ចឹង វាត្រូវតែអឹញ្ចឹង ដោយខ្លួនអ្នកផ្ទាល់ ។ ដូច្នេះទំនុកចិត្តជាគ្រឹះមហាសែនមាំមិនរង្គើ មិនរលំ ។ ទំនុកចិត្តមានហេតុផលជាគ្រឿងបម្រុងប្រយ័ត្ន ។ជំនឿទើបធ្វើឲ្យមនុស្សគ្មានការបម្រុងប្រយ័ត្ន ព្រោះព្រមទទួលតាមដោយច្រានចោលនូវហេតុផល ដូច្នេះជំនឿជារឿងនាំមនុស្សឲ្យទៅកន្លែងងាប់ឈរ ។
- Tags
- Share